ព្រឹកនេះ ក្រសួងរកឃើញលោកតាលោកយាយ មានអាយុលើស៦០ឆ្នាំ ចំនួន ៥នាក់ បានឆ្លងកូវីដ១៩
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៣នាក់ និងមានករណីជាសះស្បើយថ្មី ១៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨នាក់នោះ គឺ មាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៧៣នាក់នេះ ក្រសួងរកឃើញចាស់ៗ ដែលមានអាយុលើស៦០ឆ្នាំចំនួន ០៥នាក់ រួមមាន៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
២- ស្ត្រីជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៣- ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤- ស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥- បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
