ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លិខិតផ្លូវការ៖ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍ បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    BY Khmernote Media March 22, 2021
    លិខិតផ្លូវការ៖ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៧៥ឆ្នាំ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍ បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា បុរសជនជាតិខ្មែរម្នាក់មានអាយុ៧៥ឆ្នាំម្នាក់​ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មកាធិការជាតិអូឡាំពិចកម្ពុជា បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកមិញនេះ។

    សេចក្តីសន្និដ្ឋាន បានឲ្យដឹងថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ១៩៕

    Share This Post: