កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន អួលដើមក រៀបរាប់ទាំងទឹកភ្នែកថា “អ្នកជំងឺកូវីដ-១៩ មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ…”
BY Khmernote Media
March 22, 2021
យោងតាមសារដ៏ខ្លីមួយរបស់ផេកទូរទស្សន៍ BTV បានអោយដឹងពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលកំពុងស្ថិតស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយសភាពអ្នកជំងឺមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ សារខ្លីនេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន ដែលបានរៀបរាប់ប្រាប់ទៅស្ថានីទូរទស្សន៍ BTV។

ថ្លែងប្រាប់ BTV ទាំងទឹកភ្នែក អួលដើមក លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងដោយក្តីព្រួយបារម្ភថា « ពេលនេះអ្នកជំងឺកូវីដ-១៩មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ…»។

