កូវីដ-១៩
ដំណឹងបន្ទាន់ ! បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅ ឡាក់គីបឺរហ្គឺ (Lucky Burger) ផ្លូវ ២០១១ (ឈូកមាស) សែនសុខ បើមានអាការៈមិនស្រួលខ្លួន សូមប្រញាប់ទៅធ្វើតេស្តកូវីដ-១៩
BY Khmernote Media
March 23, 2021
សេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ភោជនីយដ្ឋាន ឡាក់គីបឺរហ្គឺ (Lucky Burger) ផ្លូវ ២០១១ (ឈូកមាស) សែនសុខ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) នៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងថ្ងៃនេះចំនួនអ្នកមានជំងឺកូវីដ-១៩ ដែលបានឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនសរុប ១២៦៦នាក់ហើយ និងមានអ្នកស្លាប់ចំនួន៥នាក់៕
