ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៩នាក់ទៀតនៅថ្ងៃនេះ ដែលនាំឱ្យការឆ្លងសរុបមានដល់ ២៨,៣៤៦ នាក់

    BY autoadmin March 24, 2021
    ប្រទេសថៃ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៦៩នាក់ទៀតនៅថ្ងៃនេះ ដែលនាំឱ្យការឆ្លងសរុបមានដល់ ២៨,៣៤៦ នាក់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៦៩ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ៨ករណី ជាការនាំចូលពីបរទេស។ ភាគច្រើននៃករណីថ្មីគឺជាអ្នកដែលបានទៅកាន់តំបន់មានហានិភ័យខ្ពស់ ហើយទីក្រុងបាងកកមានការឆ្លងច្រើនជាងគេ ជាមួយនឹងករណីចំនួន ៣០ ត្រូវបានកត់ត្រា។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់ទេនៅថ្ងៃនេះ ដូច្នេះការស្លាប់សរុបគឺមាន ៩២ នាក់ដដែល។

    គិតត្រឹមថ្ងៃពុធចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃសរុបកើនឡើងដល់ ២៨,៣៤៦នាក់ ហើយក្នុងនោះមាន ២៥,៣៣៦នាក់ ជាការចម្លងក្នុងសហគមន៍ និង ១៥,៨៤៦ នាក់ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាករបស់មន្ដ្រីសុខាភិបាល ខណៈមានអ្នកជំងឺ ៣,០១០ នាក់ គឺជាពលរដ្ឋត្រឡប់មកពីបរទេសវិញ។ ចំណែកចំនួនអ្នកបានជាសះស្បើយវិញគឺ គិតមកទល់ពេលនេះមានអ្នកជំងឺសរុបចំនួន ២៦,៨៧៣ នាក់ បានជាសះស្បើយ ហើយមានអ្នកជំងឺ ១,៣៨១ នាក់កំពុងសម្រាកព្យាបាលនៅឡើយ ខណៈមានអ្នកជំងឺ ១០៧នាក់ ត្រូវបានរំសាយចេញទៅផ្ទះនៅថ្ងៃនេះផងដែរ៕

    អត្ថបទ​៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: