អាណិតក្មេងៗណាស់! ថ្ងៃនេះ រកឃើញកុមារ និងទារកសរុប ១០នាក់ទៀតបានឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៥នាក់ និងមានករណីជាសះស្បើយថ្មី ២៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៥នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៥៥នាក់នេះ ក៏មានកុមារនិងទារកសរុប ១០នាក់ផងដែរ រួមមាន៖
១- ទារកជនជាតិខ្មែរ អាយុ ០៩ខែ មានអាសយដ្ឋានស្នាក់នៅ ឃុំទ្រាល ស្រុកតាំងសេក ខេត្តកំពង់ធំ។
២-កុមារាជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៣-កុមារីជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៤-ទារកជនជាតិខ្មែរ អាយុ ១១ខែ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៥-កុមារាជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៦-កុមារាជនជាតិខ្មែរ អាយុ ០២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៧-កុមារាជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
៨-កុមារាជនជាតិខ្មែរ អាយុ ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៩-កុមារាជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
១០-កុមារីជនជាតិខ្មែរ អាយុ ១០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
