ខ្មែរណូត

ស្វែងរក

  • PR

    មានវត្តមានក្នុងទីផ្សារកម្ពុជា មិនដល់កន្លះខែផង រថយន្ត Santa Fe ២០២១ ទទួលបានការបញ្ជាទិញច្រើនពីអតិថិជន

    BY Liny Chan March 25, 2021
    មានវត្តមានក្នុងទីផ្សារកម្ពុជា មិនដល់កន្លះខែផង រថយន្ត Santa Fe ២០២១ ទទួលបានការបញ្ជាទិញច្រើនពីអតិថិជន

    ភ្នំពេញ៖ រថយន្ត Santa Fe ២០២១ ដែលជាជំនាន់ថ្មីទី៤នៃកំពូលរថយន្តSUV បានមានវត្តមានហើយនៅក្នុងទីផ្សារកម្ពុជា ហើយក៏កំពុងទទួលបាននូវការបញ្ជាទិញយ៉ាងច្រើនពីអតិថិជន ដោយមិនដល់កន្លះខែផងរថយន្តម៉ូឌែលនេះ បានបង្ហាញនូវសញ្ញាលក់វិជ្ជមានទៅហើយ បើទោះបីកម្ពុជា និងពិភពលោកទាំងមូលកំពុងជួបនឹងវិបត្តិកូវីដ១៩ក្តី ។

    ឲ្យដឹងនៅក្នុងពិធីប្រគល់រថយន្ត Santa Fe ២០២១ ទៅអោយអតិថិជនដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមិនានេះ នៅShow Room Hyundaiផ្លូវមុន្នីវង្ស ប្រធានផ្នែកទីផ្សាររថយន្ត Hyundai លោកស្រី ម៉ៅ សីលា បានបញ្ជាក់ថា ជាក់ស្ដែងណាស់ វត្តមានរបស់ រថយន្ត Santa Fe ២០២១ មិនបានប៉ុន្មានថ្ងៃផង ក្នុងទីផ្សារកម្ពុជា ហ៊ីយ៉ាន់ដាយ អាចទទួលបាននូវសញ្ញាលក់យ៉ាងវិជ្ជមាន ជាមួយនឹងការកក់គួរអោយគត់សំគាល់ផងដែរពីអតិថិជន ដោយនៅក្នុងថ្ងៃទី២៤ ខែមិនានេះដែរ ក្រុមហ៊ុនយើង ក៏បានធ្វើប្រគល់នូវរថយន្តម៉ូឌែលថ្មីនេះ ទៅអោយអតិថិជនដំបូងរបស់ រថយន្ត Santa Fe ២០២១ ដែលនេះអាចចាត់ទុកថា ជាការបើកឆាកឆ្នាំថ្មីដ៏ល្អមួយ ទោះយើងកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩។

    រថយន្ត Santa Fe នេះត្រូវបានរចនាឡើងវិញដែលធ្វើអោយរថយន្តនេះកាន់តែប្រណិត ទំនើប ប្រព័ន្ធសុវត្ថិភាព រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេរបស់Hyundai។ បើយើងនិយាយពីតម្លៃរបស់វាវិញគឺមានតម្លៃសរម្យម៉ែនទែន។ Santa Fe ត្រូវបានសំភោធជាផ្លូវការដំបូងគេ គឺនៅអាស៊ីអាគ្នេយ៏យើងផ្ទាល់តែម្ដង។ រថយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនៅ សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក។ Santa Fe គឺជារថយន្តSUV លក្ខណះគ្រួសារដែលផ្ដល់ឲ្យលោកអ្នកនូវគ្រប់តម្រូវការដែលអ្នកចង់បាន។

    លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់ បានលើកឡើងពី លក្ខណះពិសេសមួយចំនួននៃរថយន្តនេះថា៖

    – លក្ខណះខាងក្រៅ: នាងខ្ញុំនឹងជំរាបជូនចាប់ផ្តើមពីផ្នែកខាងមុខ Pana មានការរចនាបទធំស្រោបជាមួយអាលុយមីញូមភ្លឺថ្លាបង្កើតភាពទាក់ទាញ បន្ទាប់មកចង្កៀងបំភ្លឺផ្លូវមានរាងចតុកោណបំពាក់ដោយអំពូលគុជភ្លោះរួមជាមួយLED បំភ្លឺផ្លូវពេលថ្លៃមានរាងអក្សរ T កញ្ចក់មើលក្រោយបំពាក់ដោយភ្លើង LED រួមជាមួយ Blind-Spot កញ្ចក់ក្តោប Auto និងcamera 360. កង់រថយន្តមានទំហំ 18inch បំពាក់ដោយយ៉ាន់ Sport ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងបានល្អ។

    – ផ្នែកខាងក្នុង: បំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន តាបឡូរចនាស្រស់ស្អាតនិងមានភាពទាក់ទាញ រីឯCluster រថយន្តមានទំហំរហូតដល់ 12.3inch និងអាចផ្លាស់ប្តូរពណ៏ទៅតាមការបញ្ជាបូតុង drive mode និងមានBlind-spot view monitor នៅជាមួយផងដែរ ជាក់ស្តែងរាល់ការប្រើប្រាស់ស៊ីញ៉ូឆ្វេងស្តាំគឺមានការបង្ហាញ cameraដោយស្វ័យប្រវិត្ត ចំនែកប្រព័ន្ធបញ្ជាប្រអប់លេខនៃរថយន្តនេះវិញត្រូវបានផ្លាស់ប្តូរទាំងស្រុងដែលជាប្រព័ន្ធ Electronic ប្រើ បូតុង ចុចរួមជាមួយចង្កះលេខដែលមាន Auto 8 វគ្គ និងមានបំពាក់ពោងសុវិត្ថភាពចំនួន 8 គ្រាប់កៅអីអូតូក្តៅ ត្រជាក់សម្រួលដល់អ្នកអង្គុយក្នុងឡាន មានដំបូលបើកភ្លោះ លក្ខណះដ៏អស្ចារ្យបំផុតនោះគឺ Smart Key លោកអ្នកនៅខាងក្រៅរថយន្តក៏អាចបញ្ឆះបានដែរ។

    អតិថិជនដែលជាម្ចាស់រថយន្ត Santa Fe ២០២១ ដំបូងគេ លោក យិន ជារីដេត បានបង្ហាញនូវចំណាប់អារម្មណ៍ថា ដោយសារលោកមើលឃើញពីភាពស្រស់ស្អាតទាន់សម័យ និងប្រណិតភាពនៃរថយន្តផ្នែកខាងក្នុង ដែលមានបំពាក់នូវប្រព័ន្ធទំនើបៗ បច្ចេកវិទ្យា ចុងក្រោយ សុវត្ថិភាពខ្ពស់ ផាសុខភាព ភាពងាយស្រួល និងរចនាបទដ៏ពេញនិយម ទើបលោកសម្រេចចិត្តជ្រើសយករថយន្ត Santa Fe ២០២១ សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។

    គួរបញ្ជាក់ថា Santa Feគឺជារថយន្ត SUVជំនាន់ទី៤ដែលផ្ដោតសំខាន់ ទៅលើ សុខសុវត្ថិភាពរបស់ក្រុមគ្រួសារ។ ក្រុមហ៊ុនHyundai មានសេចក្តីរីករាយក្នុងការបង្ហាញជូនដល់សាធារណះ ជនពី លក្ខណៈ ពិសេសៗ រួមជាមួយកម្លាំងម៉ាស៊ីនខ្លាំង សុវត្ថិភាព ភាពងាយស្រួល បច្ចេកវិទ្យាទាន់សម័យនិងមាន ជំរើសពណ៍ជាច្រើនផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay