កូវីដ-១៩

ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩៧ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
March 25, 2021

យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩៧ ករណី បូករួមទាំងការនាំចូលចំនួន ៥ ករណី ដែលនាំឱ្យសរុបមានដល់ ២៨,៤៤៣ ករណី។ ក្នុងនោះករណីថ្មីចំនួន ៤៩ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកនៅតាមសហគមន៍ និង ៤៣ នៅឯមន្ទីរពេទ្យ។ ទីក្រុងបាងកកបានកត់ត្រាករណីថ្មីចំនួន ៦៥ ករណី ឬ ៧០% នៃកំណើនប្រចាំថ្ងៃនៅទូទាំងប្រទេសសម្រាប់រយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីសរុបទាំង ២៨,៤៤៣ ករណី មានករណីចំនួន ២៦,៩៤៦ (៩៤%) បានជាសះស្បើយនិងរំសាយទៅផ្ទះ រួមទាំង ៧៣នាក់ ត្រូវបានរំសាយកាលពីថ្ងៃពុធ និងអ្នកជំងឺ ១,៤០៥ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេ គឺនៅតែមាន ៩២ នាក់ដដែល។ ចំណែករណី COVID-19 ទូទាំងពិភពលោកបានកើនឡើងចំនួន ៥៨៣,៧៤១ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបមានដល់ ១២៥.៤២ លានករណី។ ចំនួនអ្នកស្លាប់ថ្មីមាន ១០,៤១០ ដែលនាំឱ្យចំនួនសរុបកើនដល់ ២.៧៦ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: