ក្រុមចាប់ជំរិតគ្នា ១៤នាក់បន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យចុះយកសំណាក ហើយចាប់បុរសម្នាក់ជំរិតទារប្រាក់ ៣ម៉ឺនដុល្លារ ពេលនេះសមត្ថកិច្ចបង្ក្រាបបានហេីយ
ភ្នំពេញ ៖ ក្រុមជនសង្ស័យជាជនជាតិចិន-វៀតណាមមានប្រុសស្រីចំនួន១៤នាក់ ស្របពេលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងព្រួយបារម្ភនិងភ័យខ្លាចជម្ងឺកូវីដ១៩ ស្រាប់តែក្រុមនេះបែកគំនិតបន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យជួរមុខចុះយកសំណាក ដោយប្រឌិតថាមានករណីសង្ស័យកូវីដ១៩ ហើយឈានទៅចាប់ជំរិតជនជាតិចិនម្នាក់ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ហើយត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។

ករណីបង្ក្រាបក្រុមចាប់ជំរិតទារប្រាក់នេះ ធ្វេីឡើងកាលពីវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ០៦ ផ្លូវលេខ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ហើយកម្លាំងជំនាញបានរំដោះបុរសជនជាតិចិនរងគ្រោះម្នាក់ដោយសុវត្ថិភាព។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយក្រុមការងារខ្មែរណូតដឹងថា ករណីចាប់ជំរិតទារប្រាក់នេះ កើតឡើងកាលវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុម បានចូលទៅចាប់ជនរងគ្រោះឈ្មោះ HUANG WENG XUAN ភេទប្រុស ជនជាតិចិន នៅក្នុងសណ្នាគារដឺព្រីនស៍ The bridge ស្ថិតនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើល្បិចថានាំយកទៅធ្វើចត្តាទ្បីស័ក ហើយជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ជម្រិតទារប្រាក់ចំនួន ៣ម៉ឹនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង ។ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទើបជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌចំការមន, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ , អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងមានការសម្របសម្រួលពីលោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ក្នុងនោះមានជនជាតិចិន ០៧នាក់ និងជនជាតិវៀតណាម ០៧នាក់ រួមមានឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ NGUYEN MASCYONG ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ វៀតណាម ២.ឈ្មោះ NGUYEN PHUC HOAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម
៣.ឈ្មោះ NGUYEN VAN TUNG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ។ ៤.ឈ្មោះ DO DINH DIEP ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម ។ ៥.ឈ្មោះ SOK HENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ។ ៦.ឈ្មោះ BUI THAN SON ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ។ ៧.ឈ្មោះ PHAM THI ANH ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ។ ៨.ឈ្មោះ XIQ ZHEN ZHEN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន ។
៩.ឈ្មោះ LIN MEIDE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន ។ ១០.ឈ្មោះ ZKIQ ZO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ។ ១១.ឈ្មោះ LIU NINKUI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ។ ១២.ឈ្មោះ QUAN HAO ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន
១៣.ឈ្មោះ IANLI ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន ។ ១៤.ឈ្មោះ DENG QIGUO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។
វត្ថុតាងចាប់យករួមមាន រថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-7198 (រថយន្តធ្វើសកម្មភាព) ខ្នោះដៃចំនួន ០៣គូរ, ដំបងឆក់ ០១ , កាំបិតកៃ០៤ , ដំបងដែករលាស់០៤ ។
បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាមូលដ្ឋានកើតហេតុ ដើម្បីធ្វើកំណត់ហេតុសួរចម្លើយ។
សូមបញ្ជាក់ថា នេះជាបទល្មើសប្លែកបំផុតដែលជនសង្ស័យបានរៀបផែនការឡើង ដើម្បីប្រព្រឹត្តបទល្មើស តែកម្លាំងនគរបាលជំនាញ ក៏ធ្វការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់បំបែកសុំណំរឿងនេះបានផងដែរ ទោះយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ទងអស់គ្នា កុំឲ្យជនឱកាសនិយមឆ្លៀតធ្វើសកម្មភាពបទល្មើសក្នុងសម័យកូវីដ១៩ដែលម្នាក់ៗកំពុងព្រួយបារម្ភគ្រប់ៗគ្នា៕


ដោយ៖ បងម៉េង ខ្មែរណូត