ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បិទហាងកាហ្វេលឹ.ង្គ១០០០ នៅក្រុងសៀមរាប ក្រោយរកឃើញបុគ្គលិកម្នាក់ឆ្លងជំងឺកូវីដ-១៩

    BY Khmernote Media March 26, 2021
    បិទហាងកាហ្វេលឹ.ង្គ១០០០ នៅក្រុងសៀមរាប ក្រោយរកឃើញបុគ្គលិកម្នាក់ឆ្លងជំងឺកូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានអោយដឹងថា រដ្ឋបាលខេត្តបានរកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលម្នាក់ទៀតដែលជាបុគ្គលទី៧ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកហាងកាហ្វេលឹង្គ១០០០ ស្ថិតនៅភូមិតាកុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

    ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប

    សេចក្តីប្រកាសព័ត៌មានដដែលនោះបានអោយដឹងទៀតថា បុគ្គលខាងលើគឺមានទំនាក់ទនងជាមួយលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ ដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយលោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប បានបិទហាងកាហ្វេលឹង្គ១០០០ ជាបណ្តោះអាសន្នរហូតដល់ស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ៕

    Share This Post: