លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីមូលហេតុដែលជំងឺកូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួល
តាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ដោយបានដកស្រង់សំដីរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលស្តីពីចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

“អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ការចម្លងវីរុសកូវីដ-១៩ គឺតាមតំណក់ទឹកមាត់តូចៗ ដែលមនុស្សមានវីរុសកូវីដ-១៩ ក្អក កណ្តាស់ ឫនិយាយ ឫស្រែក ធ្វេីឱ្យធ្លាក់លេីផ្ទៃនានាក្នុងរយ:ពេលកំណត់មួយ។ អ្នកជាធម្មតា ទៅប៉ះផ្ទៃទាំងនោះ ឫនៅជិតគ្នាក្រោមមួយម៉ែត្រកន្លះ វានឹងឆ្លងមកតាមផ្លូវដង្ហេីម ឫតាមការយកដៃដែលមានជាប់មេរោគ មកញីមុខមាត់របស់ខ្លួន។ ដូច្នេះ ត្រូវសម្អាតសំភារ:ប្រេីប្រាស់ប្រចាំថ្ងៃ ចំអិនសាច់ និងម្ហូបអារហារឱ្យបានឆ្អិនល្អ សម្អាតដៃ និងសំភារ:ចម្អិនម្ហូបអារហារឱ្យបានល្អ ព្រមទាំងការអនុវត្តអនាម័យ និងកិច្ច ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីចៀសផុតពីការចម្លងវីរុសដ៏កាចសាហាវនេះ។”