កូវីដ-១៩
ក្រសួងសុខាភិបាលបញ្ជាក់ ករណីមរណភាពស្ត្រីម្នាក់នៅខេត្តព្រះសីហនុ មិនមែនដោយសារជំងឺកូវីដ-១៩ទេ
BY Khmernote Media
March 27, 2021
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះស្តីពីករណីមរណភាពលើស្ត្រីម្នាក់នៅខេត្តព្រះសីហនុ គឺស្លាប់ដោយសារធ្លាក់ឈាមខ្លាំង (ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន) ខណៈដែលសពត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។

ទោះជាយ៉ាងណាក្តីក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ អាយុ៤៣ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារការបាត់បង់ឈាមច្រើនយ៉ាងគំហុក មិនមែនដោយសារជំងឺកូវីដ-១៩នោះទេ៕
