ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អត់ស្តាប់ការណែនាំ ! ហូបបាយជុំគ្នាតែមួយពេលសោះ ឥលូវមួយផ្ទះគ្នា៧នាក់ លទ្ធផលដំបូងឆ្លង៣នាក់បាត់ទៅហើយ

    BY Khmernote Media March 27, 2021
    អត់ស្តាប់ការណែនាំ ! ហូបបាយជុំគ្នាតែមួយពេលសោះ ឥលូវមួយផ្ទះគ្នា៧នាក់ លទ្ធផលដំបូងឆ្លង៣នាក់បាត់ទៅហើយ

    តាមការបង្ហោះរបស់លោកវរៈសេនីយ៍ទោ ម៉េង វិមានតារា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅលើហ្វេសប៊ុកនៅមុននេះបន្តិចបានអោយដឹងថា កាលពីម្សិលមិញក្រុមគ្រូពេទ្យបានចុះមកយកសំណាក់មនុស្ស០៧នាក់ នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយផ្ទះនេះមានអ្នកជំងឺកូវីដ បានមកហូបបាយជុំគ្នាមួយពេល ហើយលទ្ធផលដំបូង គឺមានវិជ្ជមាន៣នាក់ ក្នុងចំណោមមនុស្សទាំង៧នាក់នោះ។

    លោកអធិការរូបនេះបានរៀបរាប់ថា៖ “សូមបងប្អូនកុំមើលងាយស្ថានការឲ្យសោះ បើមិនអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ទេគឺហានីភ័យហើយ។ នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្សិលមិញក្រុមគ្រូពេទ្យបានចុះយកសំណាកចំនួន០៧នាក់ ដោយផ្ទះនេះ មានអ្នកជំងឺបានមកហូបបាយជុំគ្នា១ពេល។ តែលទ្ធផលថ្ងៃនេះ គឺវិជ្ជមាន០៣នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលនៅ The Great Duke ។
    -មានសមាជិកគ្រួសារចំនួន០៤នាក់ បានអប់រំណែនាំឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះបន្ត ។
    -បច្ចុប្បន្នទីតាំងកើតហេតុត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន។”

    Share This Post: