ខ្មែរណូត

ស្វែងរក

  • PR

    កម្ពុជា គ្រោងបង្ហាញមុខឃាតករលាក់មុខនៅលើដងផ្លូវ នៅថ្ងៃទី ២៧ កុម្ភៈ នេះ

    BY Khmernote Media February 24, 2018
    កម្ពុជា គ្រោងបង្ហាញមុខឃាតករលាក់មុខនៅលើដងផ្លូវ នៅថ្ងៃទី ២៧ កុម្ភៈ នេះ

    តាមការគ្រោងទុកកម្ពុជា នឹងធ្វើការបង្ហាញមុខឃាតករលាក់មុខនៅលើដងផ្លូវទៅកាន់ប្រជាពលរដ្ឋទាំងអោយបានឃើញ នៅថ្ងៃទី ២៧ ខែកុម្ភៈ​ ឆ្នាំ២០១៨ ខាងមុខនេះ។ បើតាមប្រភពព៏ត៌មានដែលទទួលបាន កាលពីពេលថ្មីៗនេះបានអោយដឹងថា ឃាតករលាក់មុខដ៏សាហាវឃោរឃៅបំផុតកំពុងស្ថិតនៅរាយប៉ាយ ពាសពេញប្រទេសកម្ពុជា ហើយកាលពីសប្តាហ៍មុននេះ គេបានប្រទះឃើញសាកសពជាច្រើននៅតាមដងផ្លូវទូទាំងប្រទេស។ គេបានដឹងថា ឃាតកររូបនេះ បានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសផ្សេងៗជាច្រើនទៀត ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្តង។ គេជាឃាតករដ៏ខ្លាំងពូកែម្នាក់រាល់ពេលចេញធ្វើប្រតិបត្តិការម្តងៗ។ យើងហាក់មាន និងទទួលបានតម្រុយខ្លះៗមួយចំនួនហើយ ហើយយើងសូមឱ្យប្រជាជនទាំងអស់នៅតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច ជាពិសេសនៅចន្លោះម៉ោង 18:00 និង 20:00។ សូមចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ និងរារាំងឃាតករនេះ កុំឲ្យមាននៅកម្ពុជា!

    ឃាតករដ៏សាហាវនេះ បានសម្លាប់មនុស្សយ៉ាងច្រើននៅលើដងផ្លូវ ដោយមិនគិតវ័យនោះទេ ហើយភាគច្រើននៃជនរងគ្រោះទាំងអស់គឺជាអ្នកបើកបរម៉ូតូតែម្តង ដោយសារតែរបាយការណ៏បានអោយដឹងថា ១២៣នាក់ក្នុងចំណោម ១៥៣នាក់ នៃជនរងគ្រោះដែលស្លាប់គឺជាអ្នកបើកបរម៉ូតូ។ អ្នកស្រី ផន សុជាតា អាយុ 47 ឆ្នាំ រស់នៅក្នុងខេត្តព្រៃវែង បាននិយាយថា«ត្រូវតែបញ្ឈប់បញ្ហានេះឲ្យបាន»។ កូនប្រុស និងក្មួយប្រុស របស់អ្នកស្រីបានស្លាប់ដោយសារតែស្នាដៃបង្កឡើងដោយឃាតករលាក់មុខនេះកាលពីយប់មួយនៅដើមឆ្នាំ 2018 ខណៈដែលអ្នកដំណើរម្នាក់ទៀតក៏រងរបួសធ្ងន់ផងដែរ។ អ្នកស្រីបន្តថា «ការបាត់បង់កូនប្រុសច្បងរបស់ខ្ញុំគឺដូចជាការបាត់បង់ដៃម្ខាងរបស់ខ្ញុំអញ្ចឹង។ ខ្ញុំគ្មានអារម្មណ៍ល្អទៀតទេ ខ្ញុំពិតជាតក់ស្លុតចិត្ត និងក្តុកក្តួលអួលណែនក្នុងអារម្មណ៍ខ្លាំងណាស់។ អ្វីដែលកើតមានឡើងចំពោះខ្ញុំ ខ្ញុំមិនចង់ឲ្យកើតមានឡើងចំពោះមនុស្សរាល់គ្នាទេ។ ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចូលរួមបញ្ឈប់បញ្ហានេះ។ ខ្ញុំសូមអង្វរប្រជាជនកម្ពុជាទាំងអស់ឱ្យជួយបញ្ឈប់ការស្លាប់ទាំងនេះ។» «យើងទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចពេលធ្វើដំណើរនៅលើដងផ្លូវ ហើយយើងត្រូវតែបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋម្នាក់ៗ មិនមែនដឹងតែយើង ខ្លួនឯងនោះទេ ពីព្រោះការប្រុងប្រយ័ត្នអាចជួយសង្គ្រោះជីវិតអ្នកដទៃបាន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay