ខ្មែរណូត

ស្វែងរក

  • PR

    បុរី ណាឌី ប្រកាសដំណើរការសេវាកម្មថែទាំណាឌីឃែរ សម្រាប់អ្នករស់នៅក្នុងបុរីរបស់ខ្លួន

    BY Liny Chan March 28, 2021
    បុរី ណាឌី ប្រកាសដំណើរការសេវាកម្មថែទាំណាឌីឃែរ សម្រាប់អ្នករស់នៅក្នុងបុរីរបស់ខ្លួន

    រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន GCC បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនសេវាថែទាំ ណាឌីឃែរ សម្រាប់អ្នកដែលរស់នៅក្នុងបុរីណាឌី ដែលកម្មវិធីនេះបង្កើតឡើងក្នុងឱកាសគម្រប់ខួប ៥ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន GCC បានឱ្យដឹងថា កម្មវិធីផ្ដល់ជូនអតិថិជននូវសេវាថែទាំនេះ គឺជាកម្មវិធីដំបូងគេនៅកម្ពុជា ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍ទៅលើអតិថិជនសម្រាប់សេវាកម្មដ៏ល្អបំផុតរបស់ខ្លួន ។

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧ មីនា ២០២១នៅការិយាល័យលក់បុរីណាឌីផ្លូវជាតិលេខ៦អា លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុនបុរី ណាឌី GC Empire និង GC Realty បានឱ្យដឹងថាដើម្បីសម្រួលដល់ការរស់នៅនិងការរស់នៅប្រកបដោយគុណភាព របស់អតិថិជននៅក្នុងបុរីណាឌី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់នៅក្នុងបុរីរបស់ខ្លួន ។

    អ្នកទិញបុរីណាឌីទាំងអស់នឹងក្លាយជាសមាជិកដែលមានឯកសិទ្ធិពិសេសរបស់ណាឌីឃែរព្រោះពួកគេអាចរីករាយនឹងសេវាកម្មរបស់ណាឌីឃែរទាំងអស់និងអត្រាការប្រាក់ពិសេសនៅតាមហាងលក់រាយរបស់ក្រុមហ៊ុនជីស៊ីស៊ី។ មានសេវាកម្មសរុបចំនួន ១២ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងណាឌីឃែរដែលវារួមបញ្ចូលសេវាកម្មមូលដ្ឋានដូចជាសេវារថយន្ត ដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់ ២៤ ម៉ោងនិងសេវាកម្មបន្ថែម ដូចជាសេវាថែទាំនឹងជួសជុលបន្ទាន់ ២៤ ម៉ោង សេវាកម្មជួយរើរចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន សេវាកម្មគ្រូបង្ហាល់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្ត ជួលរថយន្តសណ្តោង និងសេវាកម្មជួលរថយន្តសម្រាប់ធ្វើដំណើកម្សាន្ត ជំនួយការរៀបចំ Event អាពាហ៍ពិពាហ៍ បុណ្យ ខួបកំណើត និង ការជួយផ្គត់ផ្គង់គ្រឿងទេស ដល់គេហដ្ឋាន។

    លោកបន្តថា រាល់សេវាកម្មមួយចំនួនរបស់ណាឌីឃែរ នឹងផ្ដល់ជូនដោយមិនគិតថ្លៃ ពីអតិថិជន ហើយសេវាកម្មមួយចំនួនទៀតតម្រូវឱ្យមានការបង់ថ្លៃចំណាយ ព្រោះសេវាកម្មខ្លះក៏មានការសហការជាមួយក្រុមហ៊ុនខាងក្រៅដើម្បីផ្ដល់ជូនអតិថិជនផងដែរ ហើយសេវាកម្មមួយចំនួនដែលត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរ នោះគឺខាងណាឌីឃែរនឹង តម្រូវឱ្យអតិថិជនបង់ថ្លៃចំណាយ ។

    លោកអេរិច ឆុង បានឱ្យដឹងទៀតថា បុរីណាឌីត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីការរស់នៅប្រកបដោយគុណភាពនៃជីវិត ដោយអតិថិជនដែលមកដល់ក្នុងបុរីរបស់យើងនឹងទទួលបាននូវអ្វីដែលប្លែក មានខ្យល់អាកាសបរិសុទ្ធសំបូរទៅដោយដើមឈើ ផ្កាចម្រុះពណ៌ និងក្លិន មានអាហាងហែលទឹក មានកន្លែងកម្សាន្តសម្រាប់កុមារ ។ អ្វីដែលពិសេសអ្នករស់នៅក្នុងបុរីចង់ទៅផ្សារទំនើបអ៊ីអន១ ក៏មានរថយន្តជូនទៅនិងមកដោយមិនគិតថ្លៃសេវាទៀតផង ។

    លោកបន្ថែមថាបច្ចុប្បន្នននេះ ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍលំនៅឋាននៃបុរីណាឌី លើផ្ទៃដីចំនួន៧,៥ហិចតា ក្នុងចំណោមផ្ទៃដីដែលមានបានត្រៀមទុកចំនួនជាង៣០ហិចតា នៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ៦អា ដែលជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់សំបូរទៅដោយសំណង់លំនៅឋាន មានគម្រោងធំៗ ដូចជាទីក្រុងរណបជ្រោយចង្វារ សួនដាយណូស័រ ពហុកីឡដ្ឋានមរតកតេជោ ទីលានវាយកូនហ្គោល សួនសត្វសាហ្វារី និងសំណង់លំនៅឋានជាច្រើនទៀតនៅព័ទ្ធជុំវិញ ។

    លោកបញ្ជាក់ថា បើទោះបីកម្ពុជា បានជួបវិបត្តិនឹងជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបណាឌី បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតជាមួយនឹងអ្នកអភិវឌ្ឍន៍ដទៃទៀតផងដែរ ។ លោកថា៖« ក្នុងរដូវកាលកូវីដ១៩នេះ គឺជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញព្រោះពួកគាត់អាចមានឱកាសក្នុងការចរចាយកលក្ខខ័ណ្ឌដែលពួកគាត់ចង់បាន ហើយតម្លៃសមរម្យផងដែរ » ។

    នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ណាឌីឃែរក៏មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដោយគ្រាន់តែធ្វើការកក់ផ្ទះភ្លាមក្នុងតម្លៃ ជាង៦០០ដុល្លារក្នុងមួយខែ នឹងទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន ។ ដំណើរកម្សាន្តនេះ នឹងធ្វើឡើងបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ហើយពិភពលោកចាប់ផ្ដើមធ្វើដំណើរកម្សាន្តឡើងវិញ។
    ព័ត៌មានលម្អិត៖ https://www.facebook.com/NADIBYGCC/photos/a.109983083857076/292481612273888
    – លេខទូរស័ព្ទ និងតេឡេក្រាម : +85596 606 6688

    Share This Post:
    MPO4D jitutoto mpo4d Mpoplay