កូវីដ-១៩
ថ្ងៃនេះ រាជធានីភ្នំពេញមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេរហូតដល់ទៅ ៤៥នាក់
BY Khmernote Media
March 30, 2021
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០៥នាក់ និងមានករណីជាសះស្បើយថ្មី ០៤នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១០៥នាក់នោះ គឺរាជធានីភ្នំពេញមានចំនួនឆ្លងច្រើនជាងគេ ដែលមានចំនួន៤៥នាក់, ខេត្តព្រះសីហនុ ៣៤នាក់, ខេត្តស្វាយរៀង ២០នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តតាកែវ ១នាក់៕
