ព្រឹកនេះ ក្រសួងរកឃើញលោកយាយមានអាយុលើស៦០ឆ្នាំ ចំនួន ៤នាក់ បានឆ្លងកូវីដ១៩ ក្នុងនោះមានលោកយាយម្នាក់អាយុដល់ទៅ ៨៨ឆ្នាំ
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០៥នាក់ និងមានករណីជាសះស្បើយថ្មី ០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១០៥នាក់នោះ គឺ មាន ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ១០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

នៅក្នុងលិខិតរបស់ក្រសួងក៏បានបញ្ជាក់ផងដែរថា នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង១០៥នាក់នេះ មានលោកយាយចាស់ៗ ដែលមានអាយុលើស៦០ឆ្នាំចំនួន ០៣នាក់ផងដែរ រួមមាន៖
១- ស្ត្រីជនជាតិខ្មែរ អាយុ ៨៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២- ស្ត្រីជនជាតិខ្មែរ អាយុ ៧១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៣- ស្ត្រីជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤- ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
