ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៤៨ករណី សម្រាប់រយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin March 30, 2021
    ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៤៨ករណី សម្រាប់រយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ឱ្យដឹងថា​ ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីត្រឹមតែ ៤៨ នាក់ប៉ុណ្ណោះ សម្រាប់តួលេខជាប្រចាំនៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។ ក្នុងចំណោមករណីថ្មីទាំងអស់នេះមាន ២៧ករណី ជាការចម្លងក្នុងសហគមន៍ និង ១៤ករណី  ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនដល់ ២៨,៨២១ករណី ចាប់តាំងពីជំងឺ COVID-19 មានវត្តមានតាំងតែពីឆ្នាំមុន។

    គិតត្រឹមថ្ងៃអង្គារនេះ ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២៨,៨២១ ករណី ដោយមាន ២៥,៧៤២ ករណី ជាការចម្លងនៅក្នុងស្រុក រួមមានករណីចំនួន ១៦,០៥៧ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាក ខណៈ ៣,០៧០ នាក់ ជាអ្នកត្រឡប់ពីបរទេសវិញ។ រហូតមកដល់ពេលនេះមានមនុស្ស ២៧, ៣៧៩ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ហើយមានអ្នកជំងឺ ១,៣៤៨ នាក់ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។ ចំណែកឯការស្លាប់សរុបគឺមិនប្ដូរតួលេខទៅណាទេ ដោយនៅតែមានអ្នកស្លាប់សរុប ៩៤ នាក់ដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: