ផាកកាហ្វេ៖ សេវាដឹកជូនដល់ទីកន្លែង និងការទទួលទានក្នុងហាងតាមបែបគន្លងថ្មី
វិបត្តិនៃជំងឺ Covid-19 នៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយ គឺកាន់តែអោយព្រួយបារម្ភបន្ទាប់ពីមានការឆ្លងជាសហគមន៌២០កុម្ភៈមកនេះ គឺមានរីករាលចូលក្នុងសហគមន៌ជាបន្តបន្ទាប់ដោយក្នុងតួលេខនៃអ្នកឆ្លងថ្មី គឺមានចំនួនខ្ពស់ជារៀងរាល់ថ្ងៃ ហើយគួរអោយស្តោកស្តាយផងដែរ ប្រទេសកម្ពុជាយើងគឺមានតួលេខនៃអ្នកស្លាប់ដោយសារជំងឺ Covid-19 នេះផងដែរ។ ចំណែកឯក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលក៏កាន់តែមមាញឹកដុតដៃដុតជើង យ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបារលអ្នកជំងឺ និង អ្នកដែលកំពុងធ្វើចត្តាឡឺស័កនៅតាមមន្ទីរពេទ្យ និង មណ្ឌលដែលបានកំណត់ដោយអាជ្ញាធរ។

ដោយស្ថានភាពបច្ចុប្បន្ននេះ ការរក្សាអនាម័យយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ខ្លាំង គឺជាកត្តាមួយដែលសំខាន់បំផុត ហើយនេះជាអ្វីដែលភោជនីយដ្ឋានផាកកាហ្វេគ្រប់សាខាកំពុងតែធ្វើ ហើយក៏បន្តធ្វើយ៉ាងម៉ត់ចត់បំផុតផងដែរ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ លោកអ្នកពិតជាបានជ្រាប់ដឹងមួយចំនួនហើយថានៅ ផាកកាហ្វេ ក្រៅពីអាហារសុខភាព គ្មានជាតិប៊ីចេង ផាកកាហ្វេបានផ្តោតលើអនាម័យ សុវត្ថិភាពចំនីអាហារបំរើជូនអតិថិជនជាចំបង ដោយគ្រប់បុគ្គលិកទាំងអស់មុនចូលបំរើការងារតាមតួនាទីរៀងខ្លួន គឺត្រូវឆែកសីតុណ្ហភាពខ្លួនប្រាណយ៉ាងត្រឹមត្រូវ ដើម្បីអោយប្រាដកថាមានសុខភាពល្អ តំរូវត្រូវពាក់ម៉ាសមុខ នឹងបន្ថែមដោយម៉ាសកញ្ចក់ ១ថែមពីក្រៅទៀត ពាក់ស្រោមដៃ ឆែកសីតុណ្ហភាពខ្លួនប្រាណ ២ដងក្នុង១ថ្ងៃ លាងដៃនឹងទឹកអាកុលសម្លាប់មេរោគ។ ពេលធ្វើការ បើកហាងបុគ្គលិកផ្នែកសេវាកម្ម គឺត្រូវតំរូវអោយជូតសម្អាត តុ កៅអី កន្លែងដោយទឹកអាកុលសម្លាប់មេរោគមុនពេលអតិថិជនចូលអង្គុយ និងបន្ទាប់ពីចាក់ចេញពីហាង ហើយអ្វីដែលកាន់តែធ្វើអោយអតិថិជនមានអារម្មណ៌ថាបុគ្គលិករបស់ ផាកកាហ្វេ ដែលកំពុងបំរើជូន គឺមានសុខភាពល្អសុវត្ថិភាព កំដៅខ្លួននៅក្រោម ៣៧អង្សារ គឺមានបិតក្រដាសព៌ណបៃតងបញ្ជាក់ពីសីតុណ្ហភាពខ្លួនបន្ទាប់ពីឆែកបានត្រឹមត្រូវលើស្លាកឈ្មោះបុគ្គលិកផ្ទាល់ បន្ថែមពីលើការអនុវត្តន៌ដោយបុគ្គលិកផ្ទាល់គ្រប់សាខាផាកកាហ្វេ គឺមានបាញ់សំអាត សម្លាប់មេរោគរៀងរាល់ពេលយប់បិទហាងផងដែរ ដោយទឹកថ្នាំសម្លាប់មេរោគមានគុណភាពល្អ ជាមួយក្រុមជំនាញ់ គ្រប់ទីតាំងក្នុងបរិវេណហាង តុ កៅអី ដោយដើម្បីអោយប្រាកដថា នៅ ផាកកាហ្វេ លោកអ្នក គឺមានទំនុកចិត្តខ្ពស់ទាំងអនាម័យ សុវត្ថិភាព បុគ្គលិកដែលបំរើការងារក្នុងហាង គឺមានសុខភាពល្អ។

ដើម្បីកាត់បន្ថយការចាប់កាន់សៀវភៅមីនុយ នៅគ្រប់តុក៏មានបិតជា E-Menu សម្រាប់អតិថិជនស្កេនចូលមើលមីនុយសម្រាប់កុម្ម៉ង។ បន្ថែមពីនេះនៅ ផាកកាហ្វេ ក៏បន្ថែមភាពងាយស្រួល់ដល់អតិថិជនក្នុងការទូទាត់វិក័យប័ត្រក្រៅពីសាច់ប្រាក់សុទ្ធ គឺអតិថិជនអាចធ្វើការស្កេន QR Code ដែលមានមុខស្រាប់នៅលើកម្មវិធីទូរសព្ទដៃ (Park Café App) សម្រាប់ទូរទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យប័ត្រ ឬ តាមរយៈធនាគារដែលជាដៃគូរជាមួយផាកកាហ្វេ។


ក្រៅពីការទទួលទានក្នុងហាងដោយមានសុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅ ផាកកាហ្វេ បានដាក់ចេញនូវសេវាដឹកជញ្ជូនដល់ទីកន្លែងបែបថ្មីមួយទៀតនោះគឺ សេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service)ដោយគ្រប់បុគ្គលិកផ្នែកដឹកជញ្ជូន គឺត្រូវអនុវត្តន៌តាមការណែនាំដោយមានជាវីដេអូតាមជំហាន់នីមួយ៖ ដោយត្រូវឆែកសីតុណ្ហភាពខ្លួនប្រាណយ៉ាងត្រឹមត្រូវ តំរូវត្រូវពាក់ម៉ាសមុខ ពាក់ស្រោមដៃ លាងដៃនឹងទឹកអាកុលសម្លាប់មេរោគ ជូតសម្អាតធុងដឹកជញ្ជូនអាហារជាប្រចាំជាមួយនឹងទឹកអាកុលសម្លាប់មេរោគ។ ពេលទៅដល់ទីតាំងរបស់អតិថិជន គឺត្រូវអោយអតិថិជនចូលមកយកកញ្ចប់អាហារដោយខ្លួនឯងផ្ទាល់ ជាមួយការទូទាត់តាមរយៈមុខងារស្កេន QR Code ដែលមានមុខស្រាប់នៅលើកម្មវិធីទូរសព្ទដៃ (Park Café App) សម្រាប់ទូរទាត់ (Pay by Scan QR Code) ដែលមានភ្ជាប់នៅលើវិក័យប័ត្រ ឬតាមរយៈធនាគារដែលជាដៃគូរជាមួយផាកកាហ្វេ។

– សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេលេខ៖ 023 990 990
– ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi (ពិសេសសម្រាប់លោកអ្នក Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Gift Voucher ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )
– សម្រាប់ទីតាំងហាង៖ fb.com/ParkCafe1/locations
តំណរភ្ជាប់វីដេអូរ៖ សុវត្ថិភាពក្នុងបរិបទធម្មតាថ្មី (Eating in New Normal) នៅផាកកាហ្វេ៖ https://youtu.be/MjFPiTWXQfg
តំណរភ្ជាប់វីដេអូរ៖ សេវាដឹកជញ្ជូនដល់ទីកន្លែងបែបតាមបែបគន្លងថ្មី (Contactless Delivery Service) https://youtu.be/vV5nDoRxQg0