កូវីដ-១៩
មិនទាន់ស្ងប់ឡើយ! ខេត្តព្រះសីហនុថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដល់ទៅ៣៤នាក់
BY Khmernote Media
March 31, 2021
នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺខេត្តព្រះសីហនុមានចំនួនឆ្លងច្រើនជាងគេ ដែលមានចំនួន៣៤នាក់, រាជធានីភ្នំពេញ ២៣នាក់,ខេត្តត្បូងឃ្មុំ ៤នាក់ ខេត្តកណ្តាល ១នាក់ និងខេត្តស្វាយរៀង ១នាក់៕
