ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះចម្បាំងល្បឿនលឿនរហូតដល់ជាង៧ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ចិន ធ្វើតេស្តសាកល្បងប្រកបដោយភាពជោគជ័យ

    BY Khmernote Media August 9, 2018
    យន្តហោះចម្បាំងល្បឿនលឿនរហូតដល់ជាង៧ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ចិន ធ្វើតេស្តសាកល្បងប្រកបដោយភាពជោគជ័យ

    ចិនបានប្រកាសជាសាធារណៈថា ខ្លួនបានធ្វើតេស្តសាកល្បងយន្តហោះចម្បាំងល្បឿនលឿនរបស់ខ្លួនជាលើកដំបូងប្រកបដោយភាពជោគជ័យហើយ ដែលភាពជោគជ័យនេះគឺជាការហោះជំហ៊ានទៅមុខមួយកម្រិតទៀតក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យយោធារបស់ចិន។ ប្រភេទយន្តហោះចម្បាំងនេះត្រូវបានគេហៅថា “Starry Sky-2” ត្រូវបានអភិឌ្ឍន៍ និងធ្វើតេស្តិ៍សាកល្បងដោយបណ្ឌិតសភាយានអវកាសជាតិចិន The China Academy of Aerospace Aerodynamics  (CAAA) សហការជាមួយសាជីវកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន។

    បើយោងតាម CAAA បានឲ្យដឹងថាយន្តហោះចម្បាំង Starry Sky-2 មានឥទ្ធិពលខ្លាំងមិនធម្មតា គឺមានល្បឿនលឿនជាងសំឡេង ៦​ដង បើគិតជាមធ្យមគឺអាចបើកបានក្នុងល្បឿន ៧,៣៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងដំណាក់កាលដំបូងនេះ យន្តហោះចម្បាំង “Starry Sky-2” ត្រូវបានគេផលិតឡើងក្នុងចំនួនតិចគ្រឿងនៅឡើយទេ តែក្រោយពីការធ្វើតេស្តសាកល្បងដោយជោគជ័យនេះ ចិននឹងព្យាយាមផលិតយន្តហោះនេះឲ្យបានច្រើនគ្រឿងបន្ថែមទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay