កម្មវិធីតន្ត្រី AD Concert 2021 ផ្តើមផ្សាយផ្ទាល់ចាប់ពីថ្ងៃទី០២ ខែមេសានេះហើយដោយមាន តារាចម្រៀងល្បីៗចូលរួម
កម្មវិធីតន្ត្រីដ៏ធំ និងថ្មីសន្លាង AD Concert 2021 នឹងផ្តើមដំណើរការផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះហើយ ចាប់ពីម៉ោង ៧:០០យប់ ដល់ម៉ោង ៩:០០យប់។

សម្រាប់សប្តាហ៍ដំបូងនេះ ទស្សនិកជននឹងបានជួបជាមួយតារាចម្រៀងប្រុសស្រីល្បីៗបួនដួងមានដូចជា លោក ឆន សុវណ្ណារាជ កញ្ញា លាង សុផាឡែន កញ្ញា លាង សំណាង និងកញ្ញា វីតា មកអង្រួនឆាកតន្ត្រីមួយនេះរយៈពេលពីរម៉ោងពេញ ជាមួយបទចម្រៀងថ្មីៗ និងកំពុងតែពេញនិយមខ្លាំងសម្រាប់ស្រទាប់យុវវ័យ។

តន្ត្រី AD Concert 2021 ជាកម្មវីធីតន្ត្រីថ្មីសន្លាង និងដ៏ធំមួយប្រចាំឆ្នាំ២០២១នេះ បង្កើតឡើងដើម្បីអោយទស្សនិកជនបានសប្បាយរីករាយក្រោយពេលបំពេញកាងារ និងការរកស៊ីនឿយហត់ អោយបានរំសាយអារម្មណ៍ជាមួយតារាចម្រៀងល្បីៗ បទចម្រៀងថ្មីៗ រួមជាមួយការសម្តែងពិសេសផងដែរ។

តន្ត្រី AD Concert 2021 នឹងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧:០០យប់ ដល់ម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងតាមរយៈហ្វេសប៊ុក PNN Live និង AD Cambodia Page ៕
កម្មវិធីនេះនាំមកជូនជាពិសេសផ្តាច់មុខដោយ: តែបៃតង AD ឆ្ញាញ់! ឆ្ញាញ់! ឈ្នះរង្វាន់អស់ស្ទះ! AD ផលិតផលសំណាងល្អ ញ៉ាំច្រើន! ឈ្នះច្រើន!


ទស្សនាវីដេអូខ្លីសូមចុច៖ https://www.facebook.com/watch/?v=1310173569364684