កូវីដ-១៩
Breaking News! ស្ត្រីម្នាក់ទៀតបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ សរុបក្នុងថ្ងៃនេះមាន៣ករណីហើយ
BY Khmernote Media
March 31, 2021
នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី១៤ ហើយក៏ជាករណីទី៣ដែរសម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ៥៦ឆ្នាំខាងលើ រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកដំបូងមកម្លេះ ទោះមានការយកចិត្តទុកដាក់និងព្យាយាមសង្គ្រោះយ៉ាងណា អ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦:៥០នាទីរសៀល។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ៥៦ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕
