ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ធូរេនយក្សទម្ងន់ជិត២០គីឡូក្រាមរបស់ថៃមួយផ្លែ ត្រូវបានដាក់ដេញថ្លៃរហូតដល់ខ្ទង់ពាន់ដុល្លារ

    BY Khmernote Media August 10, 2018
    ធូរេនយក្សទម្ងន់ជិត២០គីឡូក្រាមរបស់ថៃមួយផ្លែ ត្រូវបានដាក់ដេញថ្លៃរហូតដល់ខ្ទង់ពាន់ដុល្លារ

    ថៃ៖ ធូរេនយក្សរបស់ថៃមួយផ្លែកំពុងត្រូវបានគេដេញថ្លៃទិញក្នុងតម្លៃរហូតដល់ ៧៣,០០០ បាត (២,២០០ ដុល្លារ) ហើយ នេះបើយោងតាមសារព័ត៌មានអេឡិចត្រូនិចរបស់ថៃ។ ធូរេនមួយផ្លែនេះជាធូរេនពូជម៉ាន់ថន (Monthong) មានទម្ងន់រហូតដល់ ១៨ គីឡូក្រាម ត្រូវបានដាំដុះនៅក្នុងខេត្ត Tak ភាគខាងលិចប្រទេសថៃ។ បើតាមលោក Thanapon Chainok អាយុ ៥១ ឆ្នាំ ជាកសិករដាំធូរេននេះបានឲ្យដឹងថា ជាធម្មតាធូរេនក្នុងចំការរបស់គាត់មានទម្ងន់ពី ៥ ទៅ ៦ កីឡូក្រាម តែដោយឡែកធូរេនមួយដើមក្នុងចំណោមធូរេនប្រមាណជា ២ ពាន់ដើមក្នុងចំការរបស់គាត់ បានផ្តល់ទិន្នផលជាផ្លែធូរេនធំប្លែក ខុសធម្មតាមួយផ្លែនេះ។ ហើយដោយសារតែធូរេននេះធំខុសប្រក្រតី ទើបមានអ្នកជំនួញចិនសូមដេញថ្លៃទិញធូរេននេះ ក្នុងតម្លៃដ៏ខ្ពស់គឺ ២,២០០ ដុល្លារ។ កសិកររូបនេះបានឲ្យដឹងថា ជាមធ្យមគាត់អាចលក់ធូរេនបានប្រមាណជា ៤ លានបាត (១៣០ ០០០ ដុល្លារ) ក្នុងមួយឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay