ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាណិតណាស់! ថ្ងៃនេះ ក្រសួងរកឃើញកុមារ៤នាក់នៅភ្នំពេញបានឆ្លងកូវីដ១៩ ក្នុងនោះមានទារកអាយុ ៨ខែម្នាក់ផងដែរ

    BY Khmernote Media April 1, 2021
    អាណិតណាស់! ថ្ងៃនេះ ក្រសួងរកឃើញកុមារ៤នាក់នៅភ្នំពេញបានឆ្លងកូវីដ១៩ ក្នុងនោះមានទារកអាយុ ៨ខែម្នាក់ផងដែរ

    នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៧នាក់នោះ គឺ ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

    នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៣៧នាក់នេះ ក៏មានកុមារ០៤នាក់ផងដែរ រួមមាន៖

    ១- កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ២- កុមារីជនជាតិខ្មែរ អាយុ ០២ឆ្នាំមានអាសយដ្ឋានស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ៣- កុមារីជនជាតិខ្មែរ អាយុ ០៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

    ៤- ទារជនជាតិខ្មែរ អាយុ ០៨ខែ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    Share This Post: