ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Breaking News ! បុរសវ័យ២៩ឆ្នាំម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាករណីទី១៨

    BY Khmernote Media April 2, 2021
    Breaking News ! បុរសវ័យ២៩ឆ្នាំម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាករណីទី១៨

    នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ២៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១៦:១០នាទីល្ងាច។

    ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ២៩ឆ្នាំខាងលើ រស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបុរសខាងលើបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០១ មេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ដោយអ្នកជំងឺមានសភាពហត់ខ្លាំង ហើយក្រុមគ្រូពេទ្យក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦:១០នាទីយប់។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺបុរសអាយុ២៩ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕

    Share This Post: