ម្សិលមិញនេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨នាក់ ដែលនាំឱ្យចំនួនសរុបកើនដល់ ២៨,៩៤៧នាក់
- BY
- autoadmin
- April 3, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ បានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៨ករណី ដោយក្នុងនោះមាន ៤៥ករណី ជាការចម្លងនៅក្នុងសហគមន៍ និង ១៣ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៨,៩៤៧ ករណី។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបនៅតែមាន ៩៤ នាក់ដដែល។

ក្នុងចំណោមករណីសរុបទាំង ២៨,៩៤៧ ករណី ដែលប្រទេសថៃបានកត់ត្រាតាំងតែពីឆ្នាំមុន មានអ្នកជំងឺ ២៧,៦០៦នាក់ (៩៥%) ត្រូវបានជាសះស្បើយនិងរំសាយទៅផ្ទះ ហើយមានអ្នកជំងឺ ១,២៤៧ នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ។ ចំណែកករណីជំងឺ COVID-19 នៅទូទាំងពិភពលោក គឺមានករណីឆ្លងថ្មីចំនួន ៦៨៦,៤៩៨ និងអ្នកស្លាប់ ១១,៥២២ នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១៣០.១៦លាននាក់ និងការស្លាប់សរុបចំនួន ២.៨៤ លាននាក់៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






