ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ១៩ចំនួន ៨៤ករណី បូករួមទាំងមរណភាពថ្មីម្នាក់ សម្រាប់របាយការណ៍ថ្ងៃសៅរ៍នេះ
- BY
- autoadmin
- April 3, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨៤ករណី បូករួមទាំងការស្លាប់ថ្មី ១ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ២៩,០៣១ ករណី និងការស្លាប់សរុបចំនួន ៩៥ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់មានករណីចំនួន ១៥ ជាអ្នកត្រឡប់មកពីបរទេសវិញ ហើយក្រៅពីនោះជាករណីក្នុងសហគមន៍ ដែលពាក់កណ្ដាលត្រូវបានរកឃើញនៅតំបន់ទីក្រុងបាងកក។

គិតត្រឹមថ្ងៃសៅរ៍ចំនួនករណីក្នុងប្រទេសថៃបានកើនឡើងដល់ ២៩,០៣១ នាក់ ដោយក្នុងចំណោមនោះមាន ២៥,៩០១ នាក់ ជាការឆ្លងនៅក្នុងសហគមន៍ រួមទាំង ១៦,០៨៤ នាក់ ដែលត្រូវបានរកឃើញតាមរយៈការចុះយកសំណាក ហើយករណីចំនួន ៣,១៣០ គឺជាអ្នកត្រឡប់ពីបរទេស។ ឥឡូវនេះមានអ្នកជំងឺចំនួន ២៧,៦៦៨ នាក់ ត្រូវបានជាសះស្បើយនិងរំសាយទៅផ្ទះវិញ ហើយនៅសល់អ្នកជំងឺ ១,២៦៨នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






