អន្តរជាតិ
ឥណ្ឌូនេស៊ីជួបគ្រោះរញ្ចួយដីលើកមុនសម្លាប់មនុស្សរាប់រយនាក់មិនទាន់បាត់ភ័យផង ស្រាប់តែមុននេះកើតគ្រោះរញ្ចួយដីម្តងទៀត
BY Khmernote Media
August 9, 2018
ឥណ្ឌូនេស៊ី៖ គ្រោះធម្មជាតិរញ្ចួយដីកំរិត ៦.២ រិចទ័រ បានកើតឡើងម្តងទៀតនៅកោះ Lombok ប្រទេសឥណ្ឌូនេស៊ី នៅមុននេះ នេះបើយោងតាមភ្នាក់ងារឧតុនិយម និងភូមិសាស្ត្ររបស់ឥណ្ឌូនេស៊ី។ អ្នកឃើញហេតុការណ៍នោះបានឲ្យដឹងថា គ្រោះរញ្ចួយដីនេះបានធ្វើឲ្យមនុស្សជាច្រើននៅតាមដងផ្លូវមានការភិតភ័យយ៉ាងខ្លាំង ហើយសំណង់អាគារមួយចំនួនបានបាក់រលំផងដែរ។
យោងតាមការអ្នកភូមិសាស្ត្ររបស់អាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាលរបស់វានៅភាគពាយព្យនៃកោះនេះតែម្តង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែសីហា កន្លងទៅ ឥណ្ឌូនេស៊ីបានកើតមានគ្រោះរញ្ចួយដីដ៏ខ្លាំងកំរិត ៦.៩ រ៊ិចទ័រ ដែលបានបណ្តាលឲ្យមនុស្សចំនួន១៦៤នាក់ស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ សេម
ប្រភព៖ channelnewsasia