ថ្ងៃនេះ ក្រសួងបន្តរកឃើញកុមារ១១នាក់ទៀតបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានទាំងទារកអាយុ ០៧ខែម្នាក់ផងដែរ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៤៤នាក់នេះ ក៏មានកុមារ១១នាក់ផងដែរ រួមមាន៖
១- កុមារាជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
២- កុមារាជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៣- កុមារាជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៤- កុមារីជនជាតិខ្មែរ អាយុ ១០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៥- កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
៦- កុមារាជនជាតិខ្មែរ អាយុ ០៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៧- ទារកជនជាតិខ្មែរ អាយុ ០៧ខែ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៨- កុមារាជនជាតិខ្មែរ អាយុ ១៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៩- កុមារាជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
១០- កុមារាជនជាតិខ្មែរ អាយុ ០២ឆ្នាំ ៨ខែ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
១១- កុមារាជនជាតិខ្មែរ អាយុ ១០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
