កូវីដ-១៩

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃលោក Kazuya Nashida បានឆ្លងជំងឺកូវីដ១៩

BY
autoadmin
April 5, 2021

តាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានរាយការណ៍ថា លោក Kazuya Nashida ដែលជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃ បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ដោយមានការបញ្ជាក់ដំណឹងពីក្រសួងការបរទេសជប៉ុនផងដែរ។ លោក Nashida បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមិនបញ្ចេញឈ្មោះមួយនៅទីក្រុងបាងកក ហើយអ្នកផ្សេងទៀតដែលមានទាក់ទងជាមួយឯកអគ្គរដ្ឋទូតរូបនោះ ត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយកំពុងតាមដានយ៉ាងដិតដល់ពីមន្ត្រីពេទ្យ។

លោក Kazuya Nashida បានទទួលតួនាទីជា «ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញដោយសមត្ថភាពប្រចាំប្រទេសថៃ» នៅខែធ្នូ ឆ្នាំ២០១៩។ ជាមួយនឹងអាជីពដ៏យូរអង្វែងក្នុងនាមជាអ្នកការទូត លោកធ្លាប់បម្រើការនៅអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក មុនពេលក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសថៃនេះ។ ដំបូងឡើយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ ក៏បានរាយការណ៍អំពីករណីជំងឺ COVID-19 លើជនជាតិជប៉ុនចំនួន ៣នាក់ ប៉ុន្តែពេលនោះវាមិនត្រូវបានបញ្ជាក់ថា តើឯកអគ្គរដ្ឋទូតជប៉ុនរូបនោះត្រូវបានរាប់បញ្ជូលក្នុងតួលេខឬអត់ទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: