Breaking News ! ជនជាតិចិនអាយុ៤២ឆ្នាំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់ជាជនជាតិចិន អាយុ៤២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង២២:០០នាទីយប់។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ៤២ឆ្នាំខាងលើ រស់នៅ Appartment Prince Tower សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបុរសខាងលើបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកព្យាបាលដំបូងមកម្លេះ ហើយក្រុមគ្រូពេទ្យក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ២២:០០នាទីយប់។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺបុរសអាយុ២៩ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕
