រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដទាំង៣១នាក់នៅភ្នំពេញ
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដោយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៣១នាក់, ខេត្តស្វាយរៀង ២២នាក់, ខេត្តព្រះសីហនុ ៦នាក់, ខេត្តកណ្តាល ១នាក់ , ខេត្តព្រៃវែង ១នាក់, ខេត្តកោះកុង ១នាក់ និងខេត្តកំពង់ឆ្នាំង ១នាក់។

មុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មីទាំង ៣០នាក់ នៅរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕
