ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនមកស្រុកខ្មែរ ប្រើថ្នាំញៀនសប្បាយភ្លេចខ្លួន ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media August 10, 2018
    ចិនមកស្រុកខ្មែរ ប្រើថ្នាំញៀនសប្បាយភ្លេចខ្លួន ត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្ត​ព្រះសីហនុ​៖​ នៅថ្ងៃពុធ ១២ រោធ ខែទុតីយាសាធ ឆ្នាំច សំរិទ្ធសក ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១ នឹង ៥០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ LIN NIAN YU ភេទប្រុស ក្នុង ខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន ០២ កញ្ចប់ លុយចំនួន១៤០ដុល្លាអាមេរិក និងទូរស័ព្ទ ០១គ្រឿង។

    សមត្ថកិច្ចបានឲ្យដឹងផងដែរថា នៅពេលឃាត់ខ្លួនជនសង្ស័យមិនព្រមសហការជាមួយសមត្ថកិច្ចឡើយ និងព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង ០១ និង៣០ នាទីរំលងអាធ្រាត ទើបកម្លាំងសមត្ថកិច្ចយើងបន្ត ទៅឆែកឆេរបន្ទប់ជួលលេខ ២០៤ នៅផ្ទះសំណាក់ មករា ស្ថិតនៅជិតឆ្នរអូរឈើទាល ហើយដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០១ កញ្ចប់ និងដបសំរាប់ជក់ថ្នាំញៀនចំនួន ០១។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ចនគរបាល​កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay