កូវីដ-១៩
អាជ្ញាធរខណ្ឌដូនពេញ ប្រកាសអោយអាជីវករតូបផ្សារចាស់ ដែលនៅជាប់តូប ឈ្មោះ សុខ ប៉េងសុន និងអ្នកជាប់ពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្តអោយបានលឿនបំផុត
BY Khmernote Media
April 5, 2021
រដ្ឋបាលខណ្ឌដូនពេញ បានប្រកាសអោយអាជីវករតូបផ្សារចាស់ដែលនៅជាប់តូប របស់ឈ្មោះ សុខ ប៉េងសុន តូបលេខ ៤៧៤ ៤៧៥ ៥០០ ៥០១ តូបលេខ ១៧ ១៨ ១៩ ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឲ្យបានគ្រប់ៗគ្នា។

ក្នុងនោះដែរអាជ្ញាធរខណ្ឌដូនពេញ ក៏បានប្រកាសថាបើរកឃើញាថបងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យបងប្អូនដែលមិនបានយកសំណាកនោះចូលប្រកបអាជីវកម្មលក់ដូរឡើយ៕
