ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    បុរសម្នាក់ចូលសម្រាកព្យាបាលជំងឺ និងទទួលមរណភាពនៅថ្ងៃតែមួយ កាលពីម្សិលមិញ ឥលូវលទ្ធផលតេស្តរកឃើញថាមានវិជ្ជមានកូវីដ-១៩

    BY Khmernote Media April 6, 2021
    បុរសម្នាក់ចូលសម្រាកព្យាបាលជំងឺ និងទទួលមរណភាពនៅថ្ងៃតែមួយ កាលពីម្សិលមិញ ឥលូវលទ្ធផលតេស្តរកឃើញថាមានវិជ្ជមានកូវីដ-១៩

    នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧២នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

    អ្វីដែលជាគួរកត់សំគាល់គឺមានបុរសជនជាតិខ្មែរម្នាក់ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំព្រែកឃ្នាស ស្រុកមេសាង ខេត្តព្រៃវែង បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយបានទទួលមរណភាពនៅក្នុងថ្ងៃដដែល មុនពេលទទួលបានលទ្ធផលតេស្ត។ ក្រោយទទួលបានលទ្ធផលតេស្តបានរកឃើញថា បុរសដែលទទួលមរណភាពខាងលើគឺមានវិជ្ជមានកូវីដ-១៩៕

    Share This Post: