PR

មន្តស្នេហ៍ចៅស្រី សាច់រឿងស្នេហាបែបកំប្លែងពីក្រមុំរូបស្រស់ និងអធិការរូបសង្ហាប្រុសខួច ចាក់ផ្សាយជូនជាផ្លូវការហើយនៅភីអិនអិន

BY
Liny Chan
April 6, 2021

បន្ទាប់ពីខ្សែភាពយន្ត ចំណងអាពាហ៍ពិពាហ៍ ត្រូវបានបញ្ចប់ទៅ វត្តមានរឿងភាគខ្មែរថ្មី បានចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្ត នោះគឺរឿង មន្តស្នេហ៍ចៅស្រី។ ជាសាច់រឿងមួយ ដែលមានលក្ខណៈខុសប្លែកពីសាច់រឿងមុនៗ ដោយមានការលាយឡំនឹងអត្ថន័យអប់រំគ្រប់រសជាតិនៅក្នុងជីវិតរស់នៅ។

លើសពីនេះទៀត មិនត្រឹមតែបង្ហាញពីឈុតឆាកស្នេហា រវាងគូស្នេហ៍ក្រមិចក្រមើម ក្រមុំរូបស្រស់ និងប៉ូលីសសង្ហាប៉ុណ្ណោះទេ ថែមទាំងបង្កប់បញ្ហាក្នុងសង្គមគ្រួសារ និងបង្ហាញពី ការយកចិត្តទុកដាក់ទៅលើការកាពារតាមភូមិឃុំ ដើម្បីធានាសុវត្ថិភាពក្នុងរបស់នៅរបស់ប្រជាជនតាមរយៈការសម្តែងទៅតាមសាច់រឿងរបស់តួអង្គផងដែរ។

មន្តស្នេហ៍ចៅស្រី គឺជាសាច់រឿងភាគខ្មែរ ដែលប្តរគ្រប់ឈុតឆាកពីកម្សត់ ទៅជាសើចកំប្លែង មានគ្រប់រសជាតិ ដែលនឹងធ្វើឲ្យទស្សនិកជនបានទស្សនាទទួលយកបទពិសោធន៍ថ្មី តាមរយៈសាច់រឿងមួយនេះ។ នៅក្នុងរឿងនេះ ក៏បានបង្ហាញពី ភាពក្លាហាន និងឆ្លាតវៃរបស់ក្មេងស្រីស្រស់ស្អាតម្នាក់ ដែលនាងត្រូវបានរត់គេចខ្លួនមកនៅជាមួយនឹងជីដូន ក៏ព្រោះតែមានឪពុកចុងមិនល្អ។ នីកា គឺជាចៅស្រីរបសយាយ ផាន ដែលជាអ្នកខេត្ត រស់នៅក្នុងជីវភាពសមរម្យមួយ។ នីកា មានម្តាយដែលមិនសូវជាយកចិត្តទុកដាក់នឹងនាងប៉ុន្មានទេ ក៏ព្រោះតែនៅក្នុងគ្រួសារ គឺមានតែរឿងឈ្លោះទាស់ទែងគ្នា រវាងនាង និងឪពុកចុង។ នីកាធំដឹងក្តីឡើង ជាមួយនឹងរូបសម្រស់ស្រស់ស្អាត ឆ្នាស់ឆ្នើម និងឆ្លាតវៃ ដែលមិនងាយនឹងអ្នកណាធ្វើបាបនាងនោះទេ។ រាល់ពេលដែល ឪពុកចុងនាងមានបំណងល្អមិនល្អមកលើនាង នីកាតែងរកវិធី និងដំណោះស្រាយជួយខ្លួនឯងបានយ៉់ាងល្អ។ ប៉ុន្មានឆ្នាំក្រោយមក កម្លោះសង្ហា ជាអធិការ ដែលមានស្នាដៃ លោក វេហារ បានទទួលភារកិច្ចចុះទៅតាមឃុំ គោលដៅដែលថ្នាក់លើបានដាក់បញ្ជារមក ដើម្បីសិក្សា និងការពារពីសុត្ថិភាពភូមិឃុំ។ ជានិក៏ស្ស័យ ពួកគេទាំងពីរ នាក់ នីកា និងវេហារ បានជួបគ្នា ដោយមានការទាស់ទែងសម្តីគ្នាជាច្រើនរឿង។ ភាពក្រមិចក្រមើម របស់នីកា បានទាក់ទាញបេះដូង វេហារឲ្យលួចស្រឡាញ់។ យាយផាន់ ឆ្លៀតពេលនេះ ក៏បានរៀបចំគំរោងការឲ្យនីកា និងវេហារ រៀបការជាមួយគ្នា ដោយចិត្តចង់ការពារចៅស្រីពីការធ្វើបាបរបស់ឪពុកចុងនាងផង។

នៅក្នុងរឿង មន្តស្នេហ៍ចៅស្រី ក៏មានការចូលរួមសម្តែងដោយ កញ្ញា មន្នី វិជ្ជរ៉ា ( តួ នីកា) លោក ប្រុស ខួច ( វេហារ ) អ្នកស្រី ចាន់ ដារាទី( យាយ ផាន់) , លោក ទេព រិនដារ៉ូ, អ្នកនាង ព្រីម មន្ថា ( ម្តាយ វេហារ) , អ្នកស្រី ង៉ែត សុវណ្ណនីតា និងវត្តមានតួអង្គពីតារាសម្តែងស្រស់ស្អាតជាច្រើនដួងទៀត។ សូមកុំភ្លេចរង់ចាំទស្សនាតាមដានខ្សែភាពយន្តភាគខ្មែរនេះ ដែលមានវត្តមានចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍៕

សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: