ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ២៤៥ករណី សម្រាប់តួលេខថ្ងៃអង្គារនេះ
- BY
- autoadmin
- April 6, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២៥០ករណី ដោយក្នុងនោះមានតែ ៥ករណី ប៉ុណ្ណោះដែលជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាករណីចម្លងក្នុងសហគមន៍ទាំងអស់។ តួលេខថ្មីៗទាំងនេះនាំឱ្យប្រទេសថៃមានករណីសរុបចាប់តាំងពីជំងឺ COVID-19 មានវត្តមានកាលពីឆ្នាំមុនចំនួន ២៩,៥៧១ ករណី ខណៈការស្លាប់វិញគឺនៅតែមាន ៩៥ នាក់ដដែល។

ក្នុងចំណោមករណីសរុបទាំង ២៩,៥៧១ ករណី ដែលប្រទេសថៃបានកត់ត្រា មានករណីចំនួន ២៦,៤១៥ ជាការចម្លងក្នុងសហគមន៍ បូករួមទាំងករណីចំនួន ១៦,៣៤៣ ត្រូវបានរកឃើញតាមរយ់ការចុះយកសំណាក និង ៣,១៥៦ ករណី ជាពលរដ្ឋត្រឡប់ពីបរទេសវិញ។ ឥឡូវនេះមានអ្នកជំងឺ ២៧,៩៤៨ នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ ហើយអ្នកជំងឺចំនួន ១,៥២៨នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






