ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីដំបូងបំផុត ! បុរសអាយុ៣៥ឆ្នាំ នៅខេត្តព្រៃវែង បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ មុនពេលចូលមកដល់មន្ទីរពេទ្យទៅទៀត

    BY Khmernote Media April 6, 2021
    ករណីដំបូងបំផុត ! បុរសអាយុ៣៥ឆ្នាំ នៅខេត្តព្រៃវែង បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ មុនពេលចូលមកដល់មន្ទីរពេទ្យទៅទៀត

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា បុរសជនជាតិខ្មែរម្នាក់ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឫស្សីចក ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០នាទីព្រឹក។

    សេចក្តីប្រកាសដដែលបានបន្តអោយដឹងថា បុរសខាងលើត្រូវបានដឹកមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រួពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង អស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។ ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគ ហើយរកឃើញមានសពមានវិជ្ជមានកូវីដ-១៩។ តាមការសន្និដ្ឋានបុរសជនជាតិខ្មែរខាងលើបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនពេលចូលមកដល់មន្ទីរពេទ្យទៅទៀត៕

    Share This Post: