PR

រឿងភាគថៃថ្មី! បណ្តាសានៃដួងកែវមណី ក្លាយជាអភិនីហារស្នេហារវាង មនុស្សលោក និងយក្សា ដូចជានៅក្នុងរឿងនិទានមួយ

BY
Liny Chan
April 6, 2021

ដួងកែវមណី ដែលជាខ្សែភាពយន្តភាគថៃសន្លាងមួយ ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្ត នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ជាសាច់រឿង ដែល ពោរពេញដោយឈុតឆាក ស្នេហា បែបកំប្លែងៗ រវាង មនុស្សលោក និងយក្សា ដែលវាមើលទៅ ដូចជា ប្រភេទរឿងអភិនីហារនៅក្នុងរឿងនិទានយ៉ាងដូច្នោះដែរ។ អ្វីកាន់តែធ្វើឲ្យទស្សនិកជន ជក់ចិត្តនឹងខ្សែភាពយន្តមួយនេះដែរនោះគឺ ការនាំយកនូវការបង្ហាញពី អបិយជំនឿ សាសនា និងការគោរពបូជាទៀតផង។ តួយ៉ាង ដូចជា នៅក្នុងសាច់រឿងនេះ គឺមានតួអង្គ យក្សា និងសត្វនាគរាជ ដែលពួកគេទាំងពីរ បានបង្កជាជម្លោះឈ្លោះ វាយប្រយុទ្ធគ្នា រហូតធ្វើឲ្យម្នាក់ៗត្រូវទទួលទោស ធ្លាក់មករស់នៅក្នុងឋានកណ្តាលទៅវិញ។

ស៊ូរ៉ាម៉ារ៉ា គឺជាយក្សាដែលមានបុណ្យបារមីខ្ពស់ ប៉ុន្តែគេមានចិត្តល្អ មិនដូចជារូបរាងដ៏គួរឲ្យខ្លាចរបស់គេទេ។ ថ្ងៃមួយ យក្ស ស៊ូរ៉ាម៉ារ៉ា បានប្រយុទ្ធគ្នាជាមួយនឹងសត្វនាគរាជមួយក្បាល ដែលវាបានបណ្តាលឲ្យគ្រាប់ពេជ្រមួយគ្រាប់ដ៏អស្ចារ្យត្រូវបានប៉ះទង្គិច។ ទណ្ឌកម្ម ក៏បានកើតឡើងចំពោះយក្ស ស៊ូរ៉ា និងសត្វនាគរាជនោះ រហូតធ្វើឲ្យគេតាមចងកម្មចងពៀរជាមួយគ្នា ដល់ឋានមនុស្សលោក។ ព្រះឥន្ទ បានដាក់ទោសឲ្យ យក្សស៊ូរ៉ា់ ទៅរស់នៅជាមួយមនុស្សស្រីម្នាក់រយៈពេល ១០ ខែក្នុងសភាពជាមនុស្សលោក ហើយចំណែកឯ នាគរាជ ក៏ដូចគ្នាដែរ គឺពួកគេចុះទៅទទួលកម្មរៀងៗខ្លួន។ នៅឋានមនុស្សលោក យក្សស៊ូរ៉ា បានរស់នៅជាមួួយនឹងមនុសស្រីម្នាក់ ឈ្មោះយ៉ែម ដែលជាមនុស្សមានទឹកចិត្តល្អ ប៉ុន្តែសម្តីអាក្រក់។ ដំបូង ទំនាក់ទំនងរវាងមនុស្ស និងយក្សា គឺពិតជាពិបាកទទួលយកណាស់ សម្រាប់ពួកគេ ប៉ុន្តែដោយសារតែពេលវេលា និងការមើលថែ របស់នារីម្នាក់នោះ ធ្វើឲ្យយក្សស៊ូរ៉ា បានដាក់ចិត្តស្រឡាញ់ទៅលើយ៉ែមបន្តិចម្តងៗ។ ចំណែក ឯនាគរាជវិញ ក៏នៅតែតាមព្យាបាទ យក្សស៊ូរ៉ា មិនលើកលែង ហើយធ្វើឲ្យពួកគេទាំងប្រឆាំងគ្នាគ្មានទីបញ្ចប់។ ពេលវេលាមកដល់ រយៈពេល ១០ ខែ យក្សស៊ូរ៉ា ក៏ត្រូវរួចទោស ហើយវិលត្រឡប់ទៅកន្លែងដើមរបស់ខ្លួនវិញ ទាំងដែលកំពុងតែមានស្នេហាជាមួយមនុស្សលោក។
នៅក្នុងរឿង មានការចូលរួមសម្តែងពី លោក Phet Thakrit Tawan ( តួអង្គ យក្ស ស៊ូរ៉ាម៉ារ៉ា) , កញ្ញា Pat Napapa Thant ( តួអង្គ នាងយ៉ែម ) លោក Paint Krittakan Prasitpanit ( តួអង្គ នាគរាជ ) និងមានតារាសម្តែងថៃល្បីៗជាច្រើនដួងទៀត។

តើសាច់រឿង រវាង យក្សា និងមនុស្សលោក ដូចជានៅក្នុងរឿងនិទាននេះ អាចនឹងជួបគ្នា ដូចជាការយល់សុបិនឬមួយយ៉ាងណា? តើវាអាចក្លាយជាការពិតដែរឬទេ? សូមរង់ចាំទស្សនានៅក្នុងរឿង ដួងកែវមណី ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីថ្ងៃ ទី ០៦ ខែ មេសា ឆ្នាំ ២០២១ នេះតទៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: