កូវីដ-១៩
អបអរសាទរ! ស្ត្រីម្នាក់ និងកូនអាយុ៩ខែ នៅខេត្តកំពង់ធំ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយ
BY Khmernote Media
April 6, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេ បានឲ្យដឹងថា សូមចូលរួមអបអរសាទរ បងស្រី និងអាអូន ដែលមានអាយុទើបតែ ៩ខែ ទេ បានជាសះស្បើយ ពីជំងឺកូវីដ១៩។

បងស្រី និងកូន នឹងបន្តធ្វើចត្តាឡីស័កបន្តចំនួន ១៤ថ្ងៃទៀត នៅផ្ទះ ក្រោយពីបានធ្វើតេស្ត អវិជ្ជមានវីរុស COVID-19 ចំនួន២លើក។ សូមថ្លែងអំណរគុណ ចំពោះក្រុមការងារស្រាវជ្រាវកូវីដ១៩ និងក្រុមការងារថែទាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ របស់គ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកបារាយណ៍ -សន្ទុក ខេត្តកំពង់ធំ៕
