ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកភ្នំពេញ រកឃើញឆ្លងថ្មី ៧៨នាក់បន្ថែមទៀត ជាចំនួនច្រើនជាងគេក្នុងរបាយការណ៍ថ្ងៃនេះ

    BY Khmernote Media April 7, 2021
    អ្នកភ្នំពេញ រកឃើញឆ្លងថ្មី ៧៨នាក់បន្ថែមទៀត ជាចំនួនច្រើនជាងគេក្នុងរបាយការណ៍ថ្ងៃនេះ

    នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩១នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៩០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

    ក្នុងសេចក្តីប្រកាសដដែលនេះដែរបានបញ្ជាក់អោយដឹងថា ចំពោះករណីវិជ្ជមានសរុបក្នុងនោះអ្នកភ្នំពេញបានរកឃើញវិជ្ជមានថ្មីដល់ទៅ៧៨នាក់ ជាចំនួនដែលច្រើនជាងគេនៅក្នុងរបាយការណ៍នៅក្នុងថ្ងៃនេះ។ ពាក់ព័ន្ធនឹងវិជ្ជមានអ្នកភ្នំពេញចំនួន៧៨នាក់នេះដែរ អ្នកជំងឺ៤០នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke និងអ្នកជំងឺ ០១នាក់ បញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និង៣៧នាក់ទៀតកំពុងស្វែងរកកន្លែងដាក់អោយព្យាបាល៕

    Share This Post: