ក្នុងគោលបំណងដើម្បីជួយម្ចាស់អាជីវកម្ម និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ foodpanda បានពង្រីកខ្លួនទៅដល់ខេត្តបន្ទាយមានជ័យហើយ!
- BY
- Liny Chan
- April 7, 2021
ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហារ រហ័សទាន់ចិត្ត និងដោយសុវត្ថិភាពតាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
ក្នុងនោះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី foodpanda ពីហាងជាច្រើនកន្លែង ជាមួយការដឹកទៅដល់ទីតាំងសម្រាប់ការញ៉ាំយ៉ាងមានក្តីសុខនៅផ្ទះបានផងដែរ។ លើសពីនេះ foodpanda ក៏មានជាកាដូពិសេសជូនដល់អ្នកបន្ទាយមានជ័យទាំងអស់គ្នា‹‹ HELLOBMC ›› ដើម្បីទទួលបាន 50% off, រហូតដល់ 3$សម្រាប់ការកុម្មង់ចាប់ពី 3$ឡើងទៅ (សម្រាប់អតិថិជនថ្មី)។ ហើយការផ្តល់ជូនពិសេសនឹងមានជាហូរហែរជាច្រើនទៀតតាមរដូវកាល។
ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។
ចាំអីទៀត ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។ អ្នកទាំងអស់គ្នាអាចតាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេកបុករបស់ foodpanda ៕
- Share This Post: