អភិបាលខណ្ឌប្ញស្សីកែវ បញ្ជាក់ថា រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣នាក់ ដោយមានម្នាក់ជាអាជីវករលក់សៀវភៅ នៅជាន់ឡៅតឿផ្សារអូរប្ញស្សី
កូវីដ-១៩ April 7, 2021 srey nuch

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ មានដូចខាងក្រោម៖

១.ស្ត្រី អាយុ ៣៥ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨ ច្រកទី១ ជាន់ឡៅតឿ នៃផ្សារអូរប្ញស្សី មានទីលំនៅ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

២.បុរស អាយុ ៣៨ឆ្នាំ ជាជាងជួសជុលម៉ាស៊ីនត្រជាក់ នៅខណ្ឌទួលគោក និងបានធ្វើការនៅការ៉ាស់ឡាន នៅជិតផ្សារសាំហាន់ មានទីលំនៅ ផ្ទះលេខ ៣៣១ ផ្លូវលេខ៥ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

៣.បុរស អាយុ ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខD27 ផ្លូវបេតុង ភូមិខ១ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមអំពាវនាវដល់ បងប្អូនជាអាជីវករលក់ដូរ នៅផ្សារអូរប្ញស្សី ឬអ្នកពាក់ព័ន្ធផ្ទាល់ជាមួយ សូមរុសរាន់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕