កូវីដ-១៩

បន្ទាន់ ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកស្ត្រីឈ្មោះ វ៉ា សុខហួ ដែលមានវិជ្ជមានកូវីដ-១៩ ព្រោះរកពុំទាន់ឃើញលំនៅដ្ឋាន និងមិនអាចទាក់ទងបានទៀត

BY
Khmernote Media
April 7, 2021

នៅមុននេះបន្តិចដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប៧៨នាក់ ដែលរកឃើញមានវិជ្ជមានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសរកស្ត្រីឈ្មោះ វ៉ា សុខហួ អាយុ៣១ឆ្នាំ ដែលមានវិជ្ជមានកូវីដ-១៩ ព្រោះរកពុំទាន់ឃើញលំនៅដ្ឋាន និងមិនអាចទាក់ទងបានទៀត។ ស្ត្រីឈ្មោះ វ៉ា សុខហួ ដែលមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយពេលនេះអាជ្ញាធរមិនទាន់រកឃើញលំនៅដ្ឋានរបស់គាត់នោះទេ ហើយក៏មិនអាចទាក់ទងបានទៀត ដោយហេតុថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលំអិត ដូចជាលេខទូរស័ព្ទទាក់ទង និអាសយដ្ឋានពិតប្រាកដ។ ក្នុងករណីស្ត្រីឈ្មោះ វ៉ា សុខហួ បានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥៕

Share This Post: