កូវីដ-១៩

បុរសម្នាក់ជាចុងភៅនៅហាង “អ៉ីយ៉ានម៉ាថូវ” បានកើតជំងឺកូវីដ១៩

BY
Khmernote Media
April 7, 2021

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩១នាក់នោះ មាន ៩០នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៧៨នាក់។

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៧៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ មួង សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជាចុងភៅនៅហាងអ៉ីយ៉ានម៉ាថូវ ទីលំនៅបច្ចុប្បន្នផ្ទះជួលជាន់ទី២ ផ្លូវលេខ ១៤៥ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា។ ដូច្នេះអ្នកធ្លាប់ពាក់ព័ន្ធជាមួយស្ត្រីខាងលើ សូមប្រញាប់ទៅធ្វើតេស្តភ្លាម៕

Share This Post: