កូវីដ-១៩

អាជីវករផ្សារអូរឫស្សី កើនដល់ ៦០នាក់ បានឆ្លងជំងឺកូវីដ-១៩

BY
srey nuch
April 7, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា អ្នកលក់នៅ ផ្សារអូរឬស្សី វិជ្ជមានកូវីដ-១៩ (COVID-19) បានកើនឡើងដល់ ៦០នាក់ បន្ទាប់ពីរកឃើញ ២៤នាក់ បន្ថែមទៀតនៅថ្ងៃនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឬស្សី​ ឬអ្នកចេញ-ចូលជាប្រចាំ ឬញឹកញាប់ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមអរគុណ ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Share This Post: