PR

ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ foodpanda បានផ្តល់ជូនជាអាហារនិងភេសជ្ជៈដល់ពួកគាត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីត១៩

BY
Liny Chan
April 8, 2021

ដើម្បីជួយសម្រាលដល់រដ្ឋាភិបាលក្នុងគ្រាលំបាកនេះ foodpanda បានផ្តល់ជាអាហារ និងភេសជ្ជៈចែកជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែព្យាយាមយ៉ាងមោះមុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឃើញថាក្រុមគ្រូពេទ្យទាំងអស់គ្នាពិតជាហត់នឿយក្នុងរយៈពេលកន្លងមកនេះ foodpanda ក៏សម្រេចចិត្តរៀបចំនូវកម្មវីធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយមានកំលាំងចិត្ត និងកាយខិតខំបន្ថែមទៀតសម្រាប់ប្រទេសជាតិយើងទាំងមូល។ foodpanda និងចែកជូនអាហារទៅដល់ទីតាំងមន្ទីរពេទ្យតែម្តង ដែលក្នុងនោះ foodpanda ចែកជូនមន្ទីរពេទ្យធំៗចំនួន៤ ៖

• មន្ទីរពេទ្យព្រះអង្គដួង ថ្ងៃទី០៧ ខែ មេសា ឆ្នាំ ២០២១
• មន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២១
• មន្ទីរពេទ្យកុមារជាតិ ថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២១
• មន្ទីរពេទ្យខ្មែរសូវៀត ថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២១

តោះ! ចូលរួមចំណែកទប់ស្កាត់ការរីករាលដាលទាំងអស់គ្នាជាមួយរដ្ឋាភិបាលបើមិនចាំបាច់ កុំចេញពីផ្ទះ។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់កម្មវិធី foodpanda សម្រាប់ធ្វើការកម្ម៉ង់អាហារនិង ទំនិញផ្សេង ជាមួយសេវាដឹកជូនដល់ទីតាំងយ៉ាងឆាប់រហ័សនិងសុវត្ថិភាព។

អ្នកណាក៏ដឹង foodpanda ជាកម្មវីធីកុម្ម៉ង់ អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមាន ការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តជម្រើសអាហារដ៏សម្បូរបែបនិង ការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ ។

ទាញយកកម្មវិធី foodpanda ឥឡូវនេះដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្តនិង ទទួលយកប្រូ ម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda ។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុក របស់ foodpanda ៕

Share This Post: