កូវីដ-១៩

គ្រូទាយបៀរម្នាក់ ឆ្លងកូវីដ-១៩ សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្តអោយបានលឿនបំផុត

BY
Khmernote Media
April 8, 2021

នៅមុននេះបន្តិចដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប១០៣នាក់ ដែលរកឃើញមានវិជ្ជមានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

ក្នុងនោះគេសង្កេតឃើញថាមានស្ត្រីម្នាក់ឈ្មោះ ខៀវ ផល្លា អាយុ ៥៤ឆ្នាំ ជាគ្រូទស្សន៍ទាយបៀរ មានទីលំនៅផ្ទះលេខ ១៤៣E4z ផ្លូវលេខ១២៨ ភូមិ៦ សង្កាត់មិត្តភាព ខណ្ឌ៧មករា បានរកឃើញមានវិជ្ជមានកូវីដ-១៩ ដោយអាជ្ញាធរអំពាវនាវដល់អ្នកដែលពាក់ព័ន្ធរូបគាត់សូមប្រញាប់ទៅធ្វើតេស្តអោយបានលឿនបំផុត៕

Share This Post: