PR

រថយន្ត MG កំពុងបន្តនាំមុខក្នុងវិស័យយាន្តជាមួយនឹងការលក់ចេញប្រមាណ ១៣០គ្រឿងក្នុងខែមេសា

BY
Liny Chan
April 8, 2021

MG កំពុងមានការចាប់ផ្តើមបានយ៉ាងល្អក្នុងដើមឆ្នាំ២០២១នេះ ជាមួយនឹងការរីកលូតលាក់យ៉ាងលឿនសម្រាប់យីហោរថយន្តMGក្នុងទីផ្សារប្រទេសកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយក៏វិបត្តិនៃជំងឺកូវដ១៩បានផ្លាស់ប្តូរចិត្តគំនិតរបស់អ្នកទិញរថយន្តដែរ។ ជំងឺឆ្លងកូវិដ១៩ជាសញ្ញាដែលបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យយានយន្ត។ ប៉ុន្តែរថយន្ត MG នៅតែបន្តនាំមុខគេក្នុងខែមីនានេះជាមួយនឹងទិន្នន័យការលក់ដ៏អស្ចារ្យប្រមាណជាង១៣០គ្រឿងត្រូវបានលក់ចេញ។

ពីរខែកន្លងមកក្នុងឆ្នាំ២០២១នេះ, MG ដែលជាយីហោរបស់ចក្រភពអង់គ្លេសបានរីករាយយ៉ាងខ្លាំងជាមួយនឹងទិន្នន៏យការលក់របស់ពួកគេ ហើយ MG ក៏មានការរីកលូតលាស់យ៉ាងលឿនផងដែរ។ របស់ MG គ្រប់ម៉ូឌែលពិតជាមានភាពទាក់ទាញដល់អតិថិជនថ្មីៗជាច្រើនដែលចង់ប្រើប្រាស់រថយន្តដែលមានភាពទាន់សម័យ និងតម្លៃសមរម្យ។ ពិតជាអស្ចារ្យណាស់, ត្រឹមតែត្រីមាសទី១នៃឆ្នាំ២០២១ ប៉ុន្តែការលក់របស់ពួកគេបានប្រមាណជាង៣០០គ្រឿងរួចទៅហើយ។ នេះជាសញ្ញាបង្ហាញថា MG កំពុងឈរនៅលើផ្លូវមួយដ៏ត្រឹមត្រូវនៃយីហោរបស់ពួកគេក្នុងវិស័យយានយន្តប្រទេសកម្ពុជា។

រថយន្ត MG គឺជារថយន្តប្រណីតដែលមានការឌីស្សាញបែបស្ព័រទាន់សម័យ, មានភាពធំទូលាយ, ផាសុកភាព និង ភាពទាក់ទាញ។ គ្រប់រថយន្ត MG ទាំងអស់បានបំពាក់ដោយបច្ចេកវិទ្យាថ្មីដូចជា ការបំពាក់នូវម៉ាស៊ីនចំណុះតូចតែបន្ថែមជាមួយនឹងតួបូដែលជម្រុញអោយម៉ាស៊ីនមានកម្លាំងខ្លាំង ហើយរថយន្តMGផ្តល់ជូននូវយ៉ាងសមរម្យដែលទាក់ទាញដល់ចិត្តប្រជាជនកម្ពុជាអោយងាកមកប្រើប្រាស់រថយន្តថ្មី។ បន្ថែមពីតម្លៃទៀតដែរនោះ MGក៏មានការធានារយៈពេល៣ឆ្នាំឬ១០០,០០០Km ដូច្នេះអតិថិជនមិនមានការព្រួយបារម្ភពីគុណភាពឡើយ ហើយអាចរីករាយគ្រប់ការធ្វើដំណើរជាមួយរថយន្ត MG។

អ្វីដែលអស្ចារ្យទៀតនោះគឺ MGមានទំនាក់ទំនងយ៉ាងល្អជាមួយអតិថិជនរបស់ពួកគេតាមរយៈបណ្តាយសង្គមផ្សេងៗដូចជា Facebook, Instagram, Youtube, Telegram ល។ ហើយពួកគេក៏ទទួលបានភាពជោគជ័យពីយុទ្ធសាស្ត្ររបស់គេ និងទទួលបានអតិថិជននិងដៃគូរសហការណ៏ជាច្រើនផងដែរ។ វាមិនមានអ្វីជាសំងាត់នោះទេដែលជំងឺកូវីដ១៩បានប៉ះពាល់ជាខ្លាំងដល់អាជីវកម្មនានា ប៉ុន្តែMGបានផ្លាស់ប្តូរ និងបង្កើតឱកាសថ្មីដើម្បីឆ្ពោះទៅមុខបន្តទៀត ហើយMG Cambodiaហាក់បីដូចជាមានភាពជឿជាក់ក្នុងស្ថានភាពមួយនេះ។

ពួកគេបានរក្សាការទំនាក់ទំនងជាមួយអតិថិជនយ៉ាងមានសក្តានុពលតាមរយៈការផ្សព្វផ្សាយឌីជីថលគឺ Facebook។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏នៅតែគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៏ដែលបានកំណត់ដោយក្រសួងសុខាភិបាលដោយ រក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាសគ្រប់ពេលវេលា, លាងសម្អាតដៃជាមួយជែលឬអាល់កុល, វាស់សីតុណ្ហភាព និង បានរៀបចំតង់យ៉ាងធំនៅក្រៅអាគារសម្រាប់ជាកន្លែងប្រគល់រថយន្ត ក៏ដូចជាពិភាក្សាអំពីរថយន្តជាមួយទីប្រឹក្សាផ្នែកលក់ដើម្បីទទួលបាននូវការលក់យ៉ាងអស្ចារ្យនេះ។ នេះគឺជាប្រយោជន៏មួយដ៏ធំដែលធានាបានថាMGគឺមានសុវត្ថិភាពក្នុងកំឡុងពេលស្ថានភាពដ៏លំបាកនេះ ហើយក៏ជាការផ្តល់ជូននូវចំណុចមួយយ៉ាងខ្លាំងក្នុងការបង្កើនការលក់របស់ពួកគេនៅលើទីផ្សារផងដែរ។

Share This Post: